លោកបណ្ឌិត ភីតថឺ លី និងលោកជំទាវ បន្តនាំយកជំនួយចែកជូនជនភៀសសឹក ស្នាក់នៅវត្តប្រាសាទស្រះកណ្ដាល (ខ្ចាស់) ខេត្តបន្ទាយមានជ័យ

ខេត្តឧត្តមានជ័យ ៖ លោកបណ្ឌិត ភីតថឺ លី ប្រធានក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិន គ្រុប ឯ.ក និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកជំនួយចែកជូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកកាន់ វត្តប្រាសាទស្រះកណ្ដាល (ខ្ចាស់) ស្ថិតក្នុងឃុំ បុស្បូវ ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ។

លោកបណ្ឌិត ភីតថឺ លី មានប្រសាសន៍ថា ទោះតិចក្ដីច្រើនក្ដី ប៉ុន្តែនេះជាការចូលរួមចំណែកមួយ ជាមួយរាជរដ្ឋាភិបាល កម្ពុជា ដែលបង្កើតឡើងក្នុងស្មារតីខ្មែរជួយខ្មែរ បានរួបរួមកម្លាំងសាមគ្គីគ្នា នៃសប្បុរសជនជាតិ និងអន្តរជាតិ បានបន្ដការយកចិត្តទុកដាក់អំពីសុខទុក្ខ និងសុខមាលភាព ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដែលត្រូវបានឃ្លាតឆ្ងាយពីលំនៅដ្ឋាន និងបាត់បង់ចំណូល ដោយសារសង្គ្រាមរយៈពេលប៉ុន្មានថ្ងៃមកនេះ។


សូមជម្រាបជូនថា ជំនួយទាំងនោះ រួមមាន៖ អង្ករ ៥តោន ទឹកសុទ្ធ២០០កេស និងបបរសណ្ដែកកំប៉ុង ១០០កេស បានផ្ដល់ជូន ព្រះចៅអធិការ នាម ព្រះ ធម្មាលង្ការមុនី ចាន់ សុជន សម្រាប់ផ្ដល់ជូនប្រជាជនភៀសសឹក ដែលរងគ្រោះពីសង្គ្រោម។
ព្រះ ចៅ អធិកាវត្តប្រាសាទស្រះកណ្ដាល (ខ្ចាស់) បានបញ្ជាក់ថា ជនភៀសសឹកនៅទីនេះ មានសរុប ៦០០គ្រួសារ និងប្រមាណជាង ៦០០០នាក់។

លោកបណ្ឌិត ភីតថឺ លី បានអំពាវនាវដល់បងប្អូន ទាំងប្រទេស បើទោះបីជាមានបទឈប់បាញ់ ក៏ពិតមែន តែសូមមេត្តា បន្តការរួបរួមគ្នា ជួយគ្នាក្នុងស្មារតីខ្មែរតែមួយ សម្រាប់ការផ្គត់ផ្គង់បណ្ដោះអាសន្ន ដល់ប្រជាពលរដ្ឋខ្មែរ ដែលមានផលប៉ះពាល់ និងជាពិសេសវិរកងទ័ពជួរមុខ ដែលលោកបានខិតខំ មិនរុញរា ដើម្បីការពារបូរណភាពទឹកដី ។ លោកបន្តថា កម្ពុជា ត្រូវការតែសុខសន្តិភាព មិនរំលោភបំពានអ្នកណាទ្បើយ៕

អត្ថបទដែលជាប់ទាក់ទង