ឈ្មួញបន្តគប់គិតគ្នា នាំចូលទំនិញពីថៃ ចូលមកកម្ពុជា តាមគ្រប់មធ្យោបាយ មានទាំងផ្លូវគោកនិងសមុទ្រ..

ខេត្តកោះកុង ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ មានព័ត៌មាន បញ្ជាក់ថា មានករណីឈ្មួញ បានគប់គិតគ្នាជាមួយអ្នកពាក់ព័ន្ធ បន្តនាំចូលទំនិញពីប្រទេសថៃ ចូលមកកម្ពុជា តាមគ្រប់រូបភាព រួមមាន តាមផ្លូវសមុទ្រជាដើម..។

សកម្មភាពនេះ ត្រូវបាន លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី សម្តេចតេជោ ហ៊ុន សែន បង្ហោះសាររិះគន់ថា ” នេះបានហៅថា ពួកអាថោកទាប ក្នុងពេលដែលពួក អាចោ.រសៀម និយាយថាខ្មែរ អត់វាមិនបាន “។

លោកស្រីបន្តថា ” ម្យ៉ាងទៀត ម៉ោងនេះពេលនេះ រាស្ត្រខ្មែរ រួមគ្នាពហិការ មិនប្រើ របស់ចោ.រសៀម ដល់អញ្ចឹងគិតម៉េចទៅ បើពួកវានៅប្រឆាំង និងបម្រាម របស់ថ្នាក់ដឹកនាំ និងបម្រាប របស់ទាហាន អញ្ចឹងនោះ ” ។

ប្រតិកម្ម របស់លោកស្រី ហ៊ុន ស៊ីណាត បានកើតឡើងបម្ទាន់ពី សមត្ថកិច្ចនគរបាល ការពារព្រំដែនទឹក សហការជាមួយ ប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក  មាត់ពាមព្រែកកោះយ៉ បានចុះបង្ក្រាបស្ទាក់ចាប់ ករណីទូកកន្ទុយវែង ១គ្រឿង ដឹកទំនិញខុសច្បាប់ រួមទាំងមនុស្ស ៣នាក់ ចេញមកពីប្រទេសថៃ ចូលមកកម្ពុជា នៅចំណុចមាត់ពាមក្រសោប ស្ថិតក្នុងឃុំព្រាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

សកម្មភាពចុះបង្ក្រាបទំនិញខាងលើនេះ ធ្វើឡើងនៅម៉ោង ៣ និង៣០ទាបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជើងទឹក បានប្រគល់ជំនិញ និងមនុសហស ក៏ដូខជាវត្ងុតាងជូន អាជ្ញាធរខេត្តកោះកុង ដើម្បីចាត់វិធានការបន្តតាមនីតិវិធី ៕

ខេត្តកោះកុង ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ប្រភពព័ត៌មាន បញ្ជាក់ថា មានករណីឈ្មួញ បានគប់គិតគ្នាជាមួយអ្នកពាក់ព័ន្ធ បន្តនាំចូលទំនិញពីប្រទេសថៃ ចូលមកកម្ពុជា តាមគ្រប់រូបភាព រួមមាន តាមផ្លូវសមុទ្រជាដើម..។

សកម្មភាពនេះ ត្រូវបាន លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី សម្តេចតេជោ ហ៊ុន សែន បង្ហោះសាររិះគន់ថា ” នេះបានហៅថា ពួកអាថោកទាប ក្នុងពេលដែលពួក អាចោរសៀម និយាយថាខ្មែរ អត់វាមិនបាន “។

លោកស្រីបន្តថា ” ម្យ៉ាងទៀត ម៉ោងនេះពេលនេះ រាស្ត្រខ្មែរ រួមគ្នាពហិការ មិនប្រើ របស់ចោរសៀម ដល់អញ្ចឹងគិតម៉េចទៅ បើពួកវានៅប្រឆាំង និងបម្រាម របស់ថ្នាក់ដឹកនាំ និងបម្រាម របស់ទាហាន អញ្ចឹងនោះ ” ។

ប្រតិកម្ម របស់លោកស្រី ហ៊ុន ស៊ីណាត បានកើតឡើងបន្ទាប់ពី សមត្ថកិច្ចនគរបាល ការពារព្រំដែនទឹក សហការជាមួយ ប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក  មាត់ពាមព្រែកកោះយ៉ បានចុះបង្ក្រាបស្ទាក់ចាប់ ករណីទូកកន្ទុយវែង ១គ្រឿង ដឹកទំនិញខុសច្បាប់ រួមទាំងមនុស្ស ៣នាក់ ចេញមកពី ប្រទេសថៃ ចូលមកកម្ពុជា នៅចំណុចមាត់ពាមក្រសោប ស្ថិតក្នុងឃុំព្រាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

សកម្មភាពចុះបង្ក្រាបទំនិញខាងលើនេះ ធ្វើឡើងនៅម៉ោង ៣ និង៣០ទៀបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជើងទឹក បានប្រគល់ទំនិញ និងមនុស្ស ក៏ដូចជាវត្ថុតាង ជូន អាជ្ញាធរខេត្តកោះកុង ដើម្បីចាត់វិធានការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង