ជនជាតិចិនម្នាក់ ដកកាំភ្លើងខ្លីបាញ់រះ ផ្អើលក្រុងព្រះសីហនុ..

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងព័ត៌មានបឋមថា មានបុរសជនជាតិចិនម្នាក់ ជិះម៉ូតូមួយគ្រឿង មកឈប់ នៅមុខហាងយីហោ ” ស៊ូ ជា ជាងណាន ស្ប៉ា” ដែលមានថៅកែជាជនជាតិចិន ដូចគ្នា រួចដកកាំភ្លើងខ្លីបាញ់រះចំនួន ៧គ្រាប់ទៅលើហាងខាងលើ ដោយពុំទាន់ដឹងមូលហេតុ។

ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង ៣ជិតភ្លឺថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខាងក្រោយខ្សាច់ស ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ក្រោយបាញ់រះ ជនជាតិចិនរូបនេះ ក៏បារត់ចេញពីកន្លែងកើតហេតុ និង បន្សល់ទុកម៉ូតូ នៅកន្លែងកើតហេតុ។

យ៉ាងណា ករណីខាងលើនេះ ពុំបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ ដល់អាយុជីវិត នោះទេ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះ ស្រាវជ្រាវ លើករណី ជនជាតិចិន អាចមានកាំភ្លើងខ្លី ដើរបាញ់បោះសេរី ផ្អើលក្រុងព្រះសីហនុនេះហើយ៕

អត្ថបទដែលជាប់ទាក់ទង