ទូរហ្គេមខុសច្បាប់រីកដូចផ្សិត ក្នុងក្រុងព្រះសីហនុ ខណៈអាជ្ញាធរក្រុង ចុះបង្ក្រាបបាន១៨៣គ្រឿង យកទៅដុតចោល..

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ដោយមានការសម្របសម្រួលពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយ លោក ឃន ម៉ន អភិបាលរង ក្រុងព្រះសីហនុ បានរៀបចំកម្ទេចទូរហ្គេមខុសច្បាប់តូចធំចំនួន ១៨៣គ្រឿង ដែលសមត្ថកិច្ច ដកហូតក្នុងអំឡុងពេលចុះធ្វើរដ្ឋបាលចំហ នៅតាមទីតាំងអាគារស្នាក់នៅ និងលំនៅឋានក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ កន្លងមក។

លោក ឃន ម៉ន ឲ្យដឹងថា សកម្មភាពកម្ទេចទូរហ្គេមខុសច្បាប់នេះ ជាយុទ្ធនាការបោសសម្អាតការឆោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី៥ ខែមករា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ។

លោកបន្តថា សកម្មភាពនេះ គែជាការបង្ហាញពីការបន្តយកចិត្តទុកដាក់ របស់អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋាន ក្រុងព្រះសីហនុ ។

លោកអភិបាលរង បញ្ជាក់បន្ដែមថា ការចាត់វិធានការបិសសំអាតបទល្មើសខាងលើនេះ មានគោលបំណងចូលរួម ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរួមចំណែកបង្ការផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានពីល្បែងស៊ីសងខុសច្បាប់មកលើគ្រួសារ និងសង្គមជាតិ ផងដែរ។

ត្រង់ចំណុចនេះ រដ្ឋបាលក្រុងព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយមិនគាំទ្រ មិនប្រព្រឹត្ត និងរាយការណ៍អំពីទីតាំង ដែលមានសកម្មភាពល្បែងស៊ីសងខុសច្បាប់ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងសហគមន៍ របស់ខ្លួន ឲ្យបានល្អប្រសើរថែមទៀត៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង