សមត្ថកិច្ចឃាត់ខ្លួនមនុស្សច្រើននាក់ សង្ស័យលួចបំរើសេវាកម្មផ្លូវភេទ នៅក្នុងហាង អេសអឹម ម៉ាស្សានិងស្ទីម
រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឆ្មក់បង្ក្រាបទីតាំងហាងម៉ាស្សាមួយកន្លែងមានឈ្មោះ “អេសអឹម ស្ទីម និងម៉ាស្សា”) ដែលសង្ស័យលួចបង្កប់សេវាកម្មផ្លូវភេទ និងមាននារីៗ ជា អនីតិជនកំពុងបំរើការ ក្នុងទីតាំងហាងនេះ។ ហើយបានឃាត់មនុស្សប្រុសស្រី ជាច្រើននាក់ផងដែរ ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោងជាង ០៧យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅបណ្ដោយផ្លូវលេខ៩៥ កែងផ្លូវ៣៩៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
កម្លាំងសមត្ថកិច្ច ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននាំខ្លួនមនុស្សប្រុសស្រី ជាបុគ្គលិក ហាងម៉ាដ្សាខាងលើ យកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងឈានទៅបន្តនីតិវិធីច្បាប់ ៕



