ឃាតកម្មដ៏រន្ធត់ ឃាតករកាប់សម្លាប់ព្រះសង្ឃ រួចដុតសពចោល នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឃាតកម្មដ៏រន្ធត់មួយករណី បានកើតឡើងនៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈឃាតករបានសម្លាប់ព្រះសង្ឃដុត រួចដុតសពចោល រួចឈរជក់បារីធ្វើព្រងើយ ក្បែរភ្នក់ភ្លើង..។

ប្រភពព័ត៌មានខ្លះ បានឱ្យដឹងថា ករណីមនុស្សឃាតនេះ ឃាតករ បានប្រើដំបងវាយ និងអាករ កាប់សម្លាប់រួចដឹកសព តាមរទេះយកទៅក្រោយសាលាវិទ្យុវត្ត ដុតបំផ្លាញចោល ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោងជាង ៣ជិតភ្លឺថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ នៅត្រង់ចំណុចវត្តពុទ្ធគីរីថ្មដា (ហៅថ្មដាក្រោម)​ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ហឿម សុភា ភេទប្រុស អាយុ ២៦ ឆ្នាំមុខរបរកម្មករសំណង ស្នាក់នៅចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពប្រើដំបងវាយ និងយកកាំបិត កាចែតកាប់ទៅលើជនរងគ្រោះ ។

ចំណែកជនរងគ្រោះ គឺព្រះនាម សយ សំអៀន អាយុ​ ២២ឆ្នាំ​ ជាព្រះសង្ឃគង់នៅវត្ថសំរិទ្ធគិរីថ្មដា ​(ហៅថ្មដាក្រោម) ស្នាក់នៅចំណុចកើតហេតុខាងលើ។

ក្រោយធ្វើសកម្មភាពរួច ឃាតករ បានដឹកសពតាមរទេះ ដឹកទៅក្រោយសាលាវិទ្យុវត្ត ហើយយកសាំង ១កាដុងចំណុះ ៣០លីត្រ ដុតបំផ្លាញសាកសពចោល។

បច្ចុប្បន្ន សមត្ថកិច្ច បានចុះចាប់ខ្លួនជនសង្ស័យ នៅនឹងកន្លែងកើតហេតុតែម្តង។ បន្ទាប់ពីសាកសួរចម្លើយរួចជនសង្ស័យរួច បានសារ ភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពសម្លាប់ជនរងគ្រោះ ដោយប្រើដំបង និងកាំបិតបដើម្បីធ្វើសកម្មភាព ។ បន្ទាប់មក ក៏យករទេះ ដឹកសព ទៅក្រោយសាលាវិទ្យុវត្ត ហើយចាក់សាំង ដុតបំផ្លាញសាកសពចោល ពិតប្រាកដមែន។

ចំពោះមូលហេតុ ឈានដល់កើតមានឃាតកម្មខាងើនេះ ដោយសារជន សង្ស័យមានគុំនំជា មួយជនរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ច បាននាំទៅកាន់ អធិការនគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលារោតន្ទាទោសតាមនីវិធីច្បាប់ ៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង