ភ្ញៀវទេសចរមកម្សាន្តខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃបុណ្យភ្ជុំបិណ្ឌ មានជិត២០មុឺននាក់..!

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ឆ្នាំ២០២៦នេះ ចំនួនភ្ញៀវទេសចរ ដែលចូលមកកម្សាន្ត តាមតំបន់នានា ក្នុងខេត្តព្រះសីហនុ មានជិត ២០មុឺននាក់ ។

ចំនួននេះ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ដោយ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរមកកម្សាន្ត តាមតំបន់រមណីយដ្ឋានធម្មជាតិ តំបន់កោះ និងតំបន់ឆ្នេរសមុទ្រនានា មានជិត ២០មុឺននាក់ ។

រដ្ឋបាលខេត្ត ក៏បានបញ្ជាក់ថា ដើម្បីធានាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ និងភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ គ្រប់ស្ថាប័នឬអង្គភាព បានដាក់ពង្រាយ ដើម្បីប្រចាំការត្រួតពិនិត្យ និងល្បាត នៅគ្រប់គោលដៅទាំងអស់ ប្រយោជន៍រង់ចាំការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដោយការទទួលខុសត្រូវខ្ពស់ ។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានឱ្យដឹងផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំរថយន្តក្រុង ១៤គ្រឿង សម្រាប់ដឹកជញ្ជូន ប្រជាពលរដ្ឋ ទៅកាន់ស្រុកកំណើត ដោយមិនគិតថ្លៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ។ ការដឹកជញ្ជូននេះ សម្រាប់តម្រាយផ្លូវធ្វើដំណើរពី រាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ ទៅកាន់ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលបន្ទុក ថ្លៃចំណាយក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករកម្មការិនី និងមន្ត្រីរាជការ.. ៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង