ថ្ងៃចុងបញ្ចប់បុណ្យភ្ជុំ មានកុមារ៥នាក់ លង់ទឹកព្រែកក្រុងកំពត សង្គ្រោះបាន៤នាក់ និងស្លាប់ម្នាក់!

ខេត្តកំពត ៖ សមត្ថកិច្ចនគរបាលការពារព្រំដែនទឹក បានឲ្យដឹងថា កុមារចំនួន៥នាក់ ដែលលង់ទឹកព្រែកក្នុងក្រុងកំពត ជួយសង្គ្រោះបាន ៤នាក់ ឲ្យរួចផុតជីវិតនិងម្នាក់ទៀតបានស្លាប់ ។

សមត្ថកិច្ចនគរបាលព្រំដែនទឹក បញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅចំណុចព្រែកកំពង់បាយ ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពត កាលពីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ដោយសារតែមានរលកធំៗ..។

ក្រោយកើតហេតុ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត បានសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងក្រុមម៉ូតូទឹក បានចេញអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗដែរ ដោយជួយសង្គ្រោះបានកុមារចំនួន ៤នាក់ និងសោកស្តាយ កុមារម្នាក់បានស្លាប់ ។

កុមាររងគ្រោះដល់អាយុជីវិត មានឈ្មោះ អែម ភក្តី មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕
(ប្រភព៖ នគរបាលការពារព្រំដែនទឹក)

 

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង