បង្ក្រាបសាច់សត្វបង្កក ៣តោន៧២០គីឡូក្រាម (ស្លាបមាន់ និងជើងជ្រូក) នាំចូលពីវៀតណាម

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដានេះ នៅលើផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចាប់រថយន្ត ១គ្រឿង ដឹកសាច់សត្វបង្កកចំនួន ២៧៥កេសក្រដាស ស្មើនឹង ៣តោន៧២០គីឡូក្រាម (ស្លាបមាន់ និងជើងជ្រូក)។

រថយន្តខាងលើ បានដឹកសាច់សត្វបង្កក ចេញពីប្រទេសវៀតណាម តាមច្រករបៀងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មកចែកចាយ នៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

នេះបើតាមការឆ្លើយបញ្ជាក់ពីអ្នកបើកបររថយន្តដឹកសាច់បង្ក)។

ក្រុមការងារ បាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង