កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រ តភ្ជាប់ការដឹកជញ្ជូនតាមសមុទ្រ ទៅកាន់ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង..

កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូន តាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា៖ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ការតភ្ជាប់ទាំងអស់នេះ បានរួមចំណែក យ៉ាងសំខាន់ ក្នុងការលើកកម្ពស់សកម្មភាព សេដ្ឋកិច្ច សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុកដូចជា ៖ ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុមហ៊ុនទេសចរណ៍ជាដើម។ ជាងនេះ ក៏ជំរុញឱ្យមានការបង្កើតនូវទីតាំងកម្សាន្តថ្មីៗ នៅក្នុងភូមិសាស្រ្តខេត្តកំពត និងបណ្តាខេត្តផ្សេងទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

សូមជម្រាបជូនថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត មានទីតាំងភូមិសាស្រ្ត ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីទី២១ ខែមេសា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង