នាវាទេសចរណ៍ឈ្មោះ CARNIVAL LUMINOSA ដឹកភ្ញៀវទេសចរ១៧៦៨នាក់ ចូលទស្សនាក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ដែលអញ្ជើញមកតាមនាវាទេសចរណ៍ CARNIVAL LUMINOSA នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាវាទេសចរណ៍ ឈ្មោះ CARNIVAL LUMINOSA សញ្ជាតិ BAHAMAS មានភ្ញៀវទេសចរចំនួន ១៧៦៨នាក់ (ស្រី ១០៤២នាក់) មាន ២៣សញ្ជាតិ នាវិកចំនួន ៩៨០នាក់ (ស្រី ២៦៣នាក់) និង មាន ៤៨សញ្ជាតិ ។

នាវាទេសចរណ៍ឈ្មោះ Carnival Luminosa នេះ នឹងចេញវិញនៅវេលាម៉ោង ១៨:០០ ថ្ងៃ ខែ ឆ្នាំ ដដែលនេះ ៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង