រថយន្តបុកបន្តកន្ទុយគ្នា នៅផ្លូវលេខ៤១ របួសមនុស្សរបួសធ្ងន់ស្រាលជាង២០នាក់
ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង នៅព្រឹកថ្ងៃទី២៧ខែ វិច្ឆិកា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រ ១៦-១៧ ចំណុចភូមិខ្លែងពណ៌ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បង្កឡើងដោយរថយន្តដឹកដីមួយគ្រឿង ម៉ាក Nissan ពណ៌សស្លាកលេខចង្កូតស្ដាំ KDL-1399 បើកបរដោយឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិតុងរ៉ុង ឃុំតុងរ៉ង ស្រុកកំពង់ចាម ខេត្តកំពង់ចាម បណ្តាលឲ្យរងរបួសមនុស្សធ្ងន់ស្រាលជាង ២០នាក់..។



