ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចាត់ឱ្យរដ្ឋបាលខេត្តព្រះសីហនុ ទទួលអាហារសាមគ្គីជូនភ្ញៀវទេសចរអន្តរ ដែលធ្វើដំណើរតាមនាវា Odyssey ឱ្យបានសមរម្យបំផុត..
ខេត្តព្រះសីហនុ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋកម្ពុជា ចាត់ឱ្យថ្នាក់ដឹកនាំ ក្រសួងទេសចរណ៍ សហការជាមួយ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលជួបសំណោះសំណាល និងទទួលអាហារសាមគ្គី ជូនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមនាវាទេសចរណ៍ Odyssey ហើយជាប់គាំងនៅខេត្តព្រះសីហនុ បណ្តាលមកពីប្រេងសាំងឡើងថ្លៃ ដើម្បីបង្ហាញពីវប្បធម៌ សិលអម៌ គុណធម៌ ជាពិសេសដើម្បីបង្ហាញពីបេះដូងសប្បុរស របស់កម្ពុជា ក្នុងការជួយសង្គ្រោះមនុស្ស ក្នុងគ្រាអាសន្ន ។
លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានឱ្យ គេហទំព័រ “កម្ពុជាថ្ងៃនេះ” ដឹងនៅព្រលប់ង្ងៃសៅរ៍នេះថា ករណី ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមនាវា Odyssey ហើយជាប់គាំង នៅកំពង់ផែក្រុងព្រះសីហនុនេះ គឺត្រូវបាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចាត់ឱ្យរដ្ឋបាលខេត្ត យករថយន្តដឹកឬជូនភ្ញៀវ ដែលនៅសេសសល់ទាំងអស់ ធ្វើដំណើរកម្សាន្តនៅតាមតំបន់នានា ក្នុងខេត្តព្រះសីហនុ ព្រមទាំងទទួលអាហារសាមគ្គី ជូនភ្ញៀវបរទេសទាំងនោះ ថោយយកចិត្តទុកដាក់ និងទទួលបាននូវក្តីរីករាយ..។
ពិធីជួបសំណោះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយ ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាម នាវាទេសចរណ៍ Villa Vie Odyssey ធ្វើឡើងនៅសណ្ឋាគារឆ្នេរថ្មី ព្រលប់ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦នេះ..។
តាមការបញ្ជាក់ របស់មន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍លំដាប់ពិភពលោក Villa Vie Odyssey បានស្នើសុំបន្តចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ៤ថ្ងៃទៀត បន្ទាប់ពីចូលចតកាលពីថ្ងៃទី២៣ ខែតុលា ។
មន្ត្រីដដែលឱ្យដឹងទៀតថា បច្ចុប្បន្ន ភ្ញៀវទេសចរទាំងជាង ២០០នាក់ ដែលធ្វើដំណើរតាមនាវាខាងលើនេះ បានចាកចេញពីនាវាអស់ហើយៗ បានបន្តដំណើរកម្សាន្តទៅកាន់គោលដៅនានា តាមមធ្យោបាយផ្សេងៗ..។
រីឯអ្នកបន្តស្នាក់នៅលើនាវា គឺមានតែក្រុមនាវិកជាង ១០០នាក់តែប៉ុណ្ណោះ ៕






