សមត្ថកិច្ចអាមេរិក និងកម្ពុជា សហការបង្ក្រាបថ្នាំញៀនមេតំហ្វេតាមីន ជិតមួយតោន ត្រៀមនាំចេញពីកម្ពុជា តាមផ្លូវសមុទ្រ..!
ខេត្តកោះកុង ៖ ផេកផ្លូវការ របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានចុះផ្សាយថា សហរដ្ឋអាមេរិក មានមោទនភាពក្នុងការឈរនៅជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងបណ្តាញឧក្រិដ្ឋជនដែលគំរាមកំហែងដល់សុវត្ថិភាព និងសុខភាព របស់ប្រជាជនយើង។
រដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (DEA) បានសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) និងនគរបាលខេត្តកោះកុង ដើម្បីបញ្ឈប់ទូកនេសាទ ដែលសង្ស័យថា បានដឹកជញ្ជូនគ្រឿងញៀនពីកំពង់ផែកោះកុង ទៅកាន់នាវានានានៅក្នុងដែនទឹកអន្តរជាតិ។
ប្រតិបត្តិការនេះ បាននាំឱ្យមានការចាប់ខ្លួនមនុស្សចំនួន ៨នាក់ និងការរឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិត ៩៧៩ គីឡូក្រាម។
គ្រឿងញៀនទាំងនេះ នឹងមិនអាចទៅដល់សហគមន៍នៅសហរដ្ឋអាមេរិក កម្ពុជា ឬសហគមន៍ណាមួយផ្សេងទៀតបានឡើយ។
បណ្តាញឧក្រិដ្ឋជនប្រើប្រាស់ប្រទេសកម្ពុជា ជាប្រទេសឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀន ហើយ DEA នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រអាជ្ញាធរកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជនទាំងនេះ។

Nearly ONE TON of Methamphetamine Seized. Off the Streets. Out of Our Communities!
The United States is proud to stand with Cambodia against drug trafficking and the criminal networks that threaten the safety and health of our people. The U.S. Drug Enforcement Administration (DEA) worked with Cambodia’s Anti-Drug Police (ADP) and Koh Kong Police to stop fishing boats suspected of moving narcotics from Koh Kong Port to vessels in international waters. The operation led to eight arrests and the seizure of nearly 979 kilograms of methamphetamine. Those drugs will now never reach American, Cambodian or any other community.
Criminal syndicates use Cambodia as a transit country, and DEA remains committed to supporting Cambodian authorities in their efforts to combat these networks.



