ក្រុមការងារអាជ្ញាធរជាតិអប្សរា ប្រចាំការ២៤​ម៉ោង ដើម្បីតបញ្ចៀសជំនន់ទឹកភ្លៀង ជន់លិចតំបន់រមណីយដ្ឋានអង្គរ

ខេត្តសៀមរាប ៖ ក្រុមការងារគ្រប់គ្រងទឹក របស់អាជ្ញាធរជាតិអប្សរា កំពុងប្រចាំការ ២៤​ម៉ោង ដើម្បីតាមដាន និងបញ្ចៀសជំនន់ទឹកភ្លៀងក្នុងតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប។

ដោយសាររងសម្ពាធព្យុះ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងនោះ តំបន់ខេត្តសៀមរាប ក៏មានភ្លៀងធ្លាក់ជាប់ៗគ្នាដែរ។ ការណ៍នេះបណ្តាលឱ្យមាន ជំនន់ទឹកភ្លៀង និងបរិមាណទឹកយ៉ាងច្រើនសន្ធឹក ហូរចុះពីភ្នំគូលែន។

ដើម្បីគ្រប់គ្រងស្ថានការណ៍នេះ ក្រុមការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា បានប្រចាំការជាប់ នៅតាមគោលដៅសំខាន់ៗ ក្នុងបំណងតាមដាន និងបញ្ជៀសទឹកនៅតាមទ្វារទឹកមួយចំនួន បង្ការកុំឱ្យជន់លិច តំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

អត្ថបទដែលជាប់ទាក់ទង