បុរសអាយុ៧៥ឆ្នាំម្នាក់ រួមរក្សជាមួយស្ត្រីពិការម្នាក់ មានផ្ទៃពោះ៧ខែ គេចមិនទទួលខុសត្រូវ

ខេត្តកំពង់ចាម ៖ មានករណីបុរសចំណាស់ម្នាក់ ឈ្មោះ សាំង សុីន អាយុ៧៥ឆ្នាំ រួមរក្សជាមួយ ស្ត្រីពិការភាពពីកំណើត (មនុស្សស្រីតឿ)ម្នាក់ រហូតមានផ្ទៃពោះ៧ខែ គិតត្រឹមខែកញ្ញា២០២៦នេះ។

ស្ត្រីរងគ្រោះរូបនោះ មានអាយុ ៣៦ឆ្នាំ គឺជាកូនកំព្រា គ្មានឪពុកម្តាយ មិនចេះអក្សរ រស់នៅជាមួយបងស្រី ស្ថិតក្នុងភូមិទ្រារ ស ឃុំខ្នារ ស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ករណីនេះ មន្ត្រីមូលដ្ឋានខាងលើ ក៏ធ្លាប់បានធ្វើការសម្របសម្រួល ដោះស្រាយកម្រិតមូលដ្ឋានម្តងរួចហើយ តែគូភាគីមិនឯកភាពគ្នា។

យោងតាមពាក្យបណ្តឹង របស់ស្ត្រីរងគ្រោះ ឈ្មោះ អឿ សុភា ភេទស្រី (ស្ត្រីតឿ) បានអះអាងថា ការរួមរក្សរហូតមានផ្ទៃពោះនេះ ផ្តើមដោយការលួងលោមពីបុរសវយ័ ៧៥ឆ្នាំរូបនេះ ។

នៅក្នុងកំណត់ហេតុ របស់អាជ្ញាធរ ភាគីបុរសវយ័ ៧៥ឆ្នាំរូបនេះ បានទទួលស្គាល់ថា ខ្លួន ពិតជាបានរួមរក្សជាមួយនាង (ស្ត្រីតឿ) ពិតប្រាកដមែន ។

យ៉ាងណាក៏ដោយចុះ ស្ត្រីរងគ្រោះ បានស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់, ក្រសួងកិច្ចការនារី ឬអង្គការគាំពារជនមានពិការភាព ជួយរកយុត្តិធម៍ដល់រូបនាង ដោយអនុគ្រោះផង ។ ដ្បិតពេលនេះ បានដល់ថ្ងៃគ្រប់ខែសម្រាលកូនហើយ។ ខណៈរូបនាង កំពុងជួបប្រទះការខ្វះខាត និងមានពិការភាពស្រាប់ផង ។

យ៉ាងណា គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង បុរសចំណាស់ម្នាក់ ឈ្មោះ សាំង សុីន ដើម្បីវំភ្លឺករីចោទប្រកាន់ខាងលើ បាននៅឡើយទេ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

លេខទូរសព្ទ័ ផ្ទាល់ខ្លួន របស់ស្ត្រីពិការ ខាងលើ ៖ 096 609 29 56 ៕

អត្ថបទដែលជាប់ទាក់ទង