ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ ក្រោមប្រធានបទ «KOH RONG THE LAND OF SMILE» បានបើកដំណើរការដោយរលូន..

ខេត្តព្រះសីហនុ ៖ ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ ក្រោមប្រធានបទ «KOH RONG THE LAND OF SMILE» «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ ដើម្បីទាំងអស់គ្នា» បានបើកដំណើរការដោយរលូន..។

លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ ក្រោមប្រធានបទ «KOH RONG THE LAND OF SMILE» «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» ដោយចាប់ផ្តើមពីថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២៥ នៅលើកោះរ៉ុង ខេត្តព្រះសីហនុ ។

ព្រឹត្តិការណ៍នេះ រៀបចំឡើង ក្រោមគំនិតផ្តួចផ្តើម របស់រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុង មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ , សមាគមទេសចរណ៍ សហការជាមួយសហព័ន្ធប្រដាល់គុនខ្មែរ ព្រមទាំងមានការចូលរួមឧបត្ថម្ភសម្ភារៈ និងថវិកាពីម្ចាស់អាជីវកម្ម នៅលើកោះរ៉ុង និងសប្បុរសជនជាច្រើនផ្សេងទៀត ។

ព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងជំរុញយុទ្ធនាការ ទាក់ទាញទេសចរណ៍ ក្នុងរដូវកាលបៃតង សម្រាប់គោលដៅទេសចរណ៍ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក៏ដូចជាបង្កើតនូវព្រឹត្តិការណ៍កម្សាន្តសប្បាយ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋផងដែរ ។

ព្រឹត្តិការណ៍នេះ មានរៀបចំការប្រគុំតន្ត្រី និងសកម្មភាពកីឡាមួយចំនួន ដូចជា៖

១៖ កីឡារត់ឧបសគ្គចម្ងាយ «២០០០ម៉ែត្រ» នៅឆ្នេរកោះរ៉ុង តាមបណ្តោយឆ្នេរពីចំណុច Hill Beach Resort ទៅបញ្ចប់នៅ Nest beach,

២៖ កីឡាបាល់ទះលើឆ្នេរខ្សាច់ «នៅឆ្នេរកោះរ៉ុង»,

៣៖ កីឡាអុំទូកកាយ៉ាក់ នៅសហគមន៍ព្រែកកោងកាង,

៤៖ កីឡាប្រដាល់សេរីគុនខ្មែរគូអន្តរជាតិ

និង៥៖ ជិះកង់លេងកម្សាន្តក្រុងកោះរ៉ុង «១៥គីឡូម៉ែត្រ» ពីឆ្នេរកោះរ៉ុង ទៅឆ្នេរឡងប៊ីច ៕

អត្ថបទដែលជាប់ទាក់ទង